ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យភ្លាម ក្រោយគាត់ព្យាយាមស្រែកច្រៀងខារ៉ាអូខេខ្លាំងពេកនៅក្នុងកម្មវិធីខួបកំណើតបរស់មិត្តភ័ក្តិ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានអោយដឹងថា បុរសម្នាក់ ដែលរស់នៅក្នុងក្រុង Changsha ខេត្តហ៊ូណាន ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយសួរមានបញ្ហា ព្រោះតែព្យាយាមស្រែកច្រៀងខ្លាំងពេក។
បុរសខាងលើមានឈ្មោះ Wang Ze អាយុ ២៥ឆ្នាំ បានទៅចូលរួមពិធីជប់លៀងខួបរបស់មិត្តភ័ក្តិ ហើយបានបង្ហាញនៅជំនាញច្រៀងបទប្រភេទ Guifei Drunken ដែលត្រូវបានគេស្គាល់ថាជាបទប្រើសំឡេងខ្ពស់ច្រៀង។ ក្រោយច្រៀងគាត់មានអារម្មណ៍ឈឺទ្រូង ប៉ុន្តែគាត់មិនបានឈប់ច្រៀងនោះទេ គឺគាត់បន្តច្រៀងទាំងឈឺ។ នៅថ្ងៃបន្ទាប់គាត់នៅតែមានអារម្មណឈឺទ្រូង ទើគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ។ក្រោយថតកាំរស្មីអ៊ិច ទើបឃើញថាគាត់មានបញ្ហាសួតធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិត។
លោកវេជ្ជបណ្ឌិតព្យាបាលពន្យល់ ខណៈដែលគាត់បានសង្កត់សួតដើម្បីច្រៀងកំណត់ចំណាំខ្ពស់នៃបទចម្រៀង។ គាត់បានប្រើកម្លាំងខ្លាំងពេកដើម្បីធ្វើឱ្យថង់ខ្យល់ក្នុងសួតខាងស្តាំផ្ទុះ និងបង្កើតជាបំពង់ធំជាង 1 សង់ទីម៉ែត្រនៅក្នុងប្រហោងទ្រូង នេះធ្វើអោយប្រសិទ្ធភាពនៃមុខងារសួតត្រូវបានកាត់បន្ថយមកត្រឹម 15 ភាគរយនៃមុខងារធម្មតា។
លោក Wang Ze ត្រូវធ្វើការវះកាត់ជាបន្ទាន់ដើម្បីយកចន្លោះខ្យល់ខុសប្រក្រតីនៅក្នុងទ្រូងរបស់គាត់ ដើម្បីសង្គ្រោះជីវិត៕
ប្រភព៖ Sanook