បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា គណៈកម្មាធិការ បានបោះឆ្នោតសម្រាប់អោយរដ្ឋបាលចំណីអាហារ និងឪសថ ដែលហៅកាត់ថា FDA អាចប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck សម្រាប់យុវវ័យដែលមានហានិភ័យ។
ក្នុងនោះស្ថាប័នខាងលើក៏បានបន្ថែមថា ថ្នាំគ្រាប់នេះ គឺអាចមានប្រសិទ្ធិភាពក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ “អូមីក្រុង”៕