Home បច្ចេកវិទ្យា កាន់តែតានតឹងហើយ! ក្រុមហ៊ុនហ្វេសប៊ុក បិទគណនីទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយក្រុមយោធា របស់ប្រទេសមីយ៉ាន់ម៉ា

កាន់តែតានតឹងហើយ! ក្រុមហ៊ុនហ្វេសប៊ុក បិទគណនីទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយក្រុមយោធា របស់ប្រទេសមីយ៉ាន់ម៉ា

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា គណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាម ថែមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ របស់យោធាប្រទេសមីយ៉ាន់ម៉ា ត្រូវបានបិទ នេះបើតាមការផ្សព្វផ្សាយ នៅក្នុងគេហទំព័ររបស់ ក្រុមហ៊ុនកាលពីម្សិលមិញនេះ។

លោក Rafael Frankel ដែលជាអ្នកទទួលបន្ទុកផ្នែក គោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “យើងជឿថា ការអនុញ្ញាតឱ្យគណនីរបស់ក្រុមយោធា Tatmadaw មានវត្តមាននៅក្នុងកម្មវិធីហ្វេសប៊ុក និងអ៊ីនស្តាក្រាម គឺវាមានហានិភ័យខ្ពស់បំផុត”។ លោក Frankel ក៏បានបញ្ជាក់ផងដែរថា យើងនៅតែចាត់ទុកថា ប្រទេសមីយ៉ាន់ម៉ាគឺកំពុងតែ ស្ថិតនៅក្នុងភាពអាសន្ន ហើយយើងនៅតែបន្តយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជា សុវត្ថិភាពរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថាកាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុនហ្វេសប៊ុកបានបិទគណនីមួយចំនួន របស់ក្រុមយោធារួចមកហើយ ដោយសារតែគណនីទាំងនោះតែងតែ រំលោភបំពានទៅលើលក្ខខណ្ឌ របស់ក្រុមហ៊ុន ហើយពួកគេក៏បានព្យាយាមបើក គណនីទាំងនោះឡើងវិញជាច្រើនលើកមកហើយដែរ ប៉ុន្តែពេលនេះក្រុមហ៊ុន បានសម្រេចបិទគណនី និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមយោធា ៕

Previous articleសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត! អ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ គេចខ្លួនមិនព្រមមកព្យាបាល ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរក
Next articleដល់ពេលប្រើធម៌ក្ដៅហើយ! ប៉ូលិស នឹងចាប់បញ្ជូនជនបរទេស ដែលបង្កបញ្ហា និងមិនស្តាប់គ្រូពេទ្យ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសុំគោលការណ៍បណ្តេញចេញពីកម្ពុជា