បុរសអាយុ ៤០ឆ្នាំម្នាក់ ត្រូវបានស្លាប់ដោយការផ្ទុះកាំជ្រួច។ ឧប្បទវហេតុនេះបានកើឡើងកាលពីថ្ងៃសុក្រ នៅវលាម៉ោង ៧:៣០យប់ នៅផ្ទះមួយកន្លែងក្នុងស្រុក Sawang Wirawong នៅខេត្ត Ubon Ratchathani ប្រទេសថៃ។
ការផ្ទុះដ៏ខ្លាំងក្លានេះ បានធ្វើឲ្យដាច់ក្បាលជនរងគ្រោះមានឈ្មោះថា Anan Pankwang ខ្ទាតចម្ងាយរហូតដល់ ៥ម៉ែត្រ។ មិត្តភក្តិរបស់អ្នកស្លាប់ឈ្មោះ Worapol Nanto បានប្រាប់ប៉ូលីសថាកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ Anan បានយកកាំជ្រួចមក ត្រៀមអបអរ ក្នុងពិធីបុណ្យ នៅល្ងាចថ្ងៃសុក្រ។
សាក្សីបានបន្តថា ជនរងគ្រោះបានស្លាប់ដោយសារកាំជ្រួចចុងក្រោយ នៅពេលដែលកាំជ្រួចមួយគ្រាប់នោះមិនផ្ទុះ ជាហេតុធ្វើឲ្យ Anan ដើរទៅជិតដើម្បីមើល ពេលទៅដល់ ជនរងគ្រោះបានអោនមើលបំពង់បាញ់កាំជ្រួច ស្រាប់តែកាំជ្រួចបានផ្ទុះឡើងតែម្តង។ ប៉ូលីសបាននិយាយថា វាករណីស្លាប់ដំបូង នៅក្នុងថ្ងៃនៃពិធីបុណ្យ Oak Phanda៕
ប្រភព៖ The Nation Thailand