Home បច្ចេកវិទ្យា TikTok កំពុងតែមានបញ្ហា ជាមួយនឹងការ upload វីដេអូ

TikTok កំពុងតែមានបញ្ហា ជាមួយនឹងការ upload វីដេអូ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រហែលជាមួយម៉ោងមុននេះ កម្មវិធី TikTok កំពុងតែមានភាពរអាក់រអួល ជាមួយនឹងការអាប់ឡូតវីដេអូ នេះបើតាមការបង្ហាញរបស់គេហទំព័រ downdetector ដែលជាគេហទំព័រសម្រាប់ តាមដានដំណើរការរបស់ក្រុមហ៊ុនផ្សេងៗ មានដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ជាដើម។

បច្ចុប្បន្នក្រុមហ៊ុន TikTok ក៏បានដឹងអំពីបញ្ហានេះ ហើយកំពុងតែធ្វើការកែតម្រូវ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រុមហ៊ុននៅក្នុងបណ្ដាញសង្គម Twitter។

បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់ មិនអាចអាប់ឡូតវីដេអូបាន ទោះបីជាកម្មវិធីហាក់បីដូចជា មានដំណើរការធម្មតា ហើយការអាប់ឡូតរបស់គេ ក៏មិនមានបញ្ហានោះ៕

Previous articleអាជ្ញាធខេត្តកំពត រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ ថ្មី
Next articleត្រូវចាំ! ហាមសាកថ្មបណ្ដើរ ចុចលេងបណ្ដើរ ប្រយ័ត្នជួបរឿងនឹកស្មានមិនដល់ ដូចយុវជនម្នាក់នេះ