ត្រូវចាំ! ហាមសាកថ្មបណ្ដើរ ចុចលេងបណ្ដើរ ប្រយ័ត្នជួបរឿងនឹកស្មានមិនដល់ ដូចយុវជនម្នាក់នេះ

0

ភ្នំពេញ៖ យុវជនម្នាក់បានសាកថ្មទូរស័ព្ទបណ្ដើរ ចុចលេងបណ្តើរ ក៏ឆ្លងចរន្តភ្លើងឆក់បណ្តាលឲ្យស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

បើតាមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា សពឈ្មោះ អៀន ចាន់នាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ ការស្លាប់នេះបង្កពីជនរងគ្រោះ បានយកទូរស័ព្ទសាកថ្មបណ្តើរ ចុចលេងបណ្តើរបណ្តាលឱ្យ ឆ្លងចរន្តភ្លើងឆក់ស្លាប់មួយ រំពេចដោយសង្រោ្គះមិនទាន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យរួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ៕