ភ្នំពេញ៖ តើអ្នកដឹងទេថា? ការអនុញ្ញាតឱ្យកុមារប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច ភ្ជាប់អុីនធឺណិត អាចធ្វើឱ្យពួកគេប្រឈម នឹងបញ្ហាដែលអ្នកនឹកស្មានមិនដល់ដូចជា ការគំរាមកំហែង ការបៀតបៀនផ្លូវភេទ និងការជួញដូរ នៅលើប្រព័ន្ធទាំងនេះ។
អ្នកគួរប្រយ័ត្នប្រយែង ដើម្បីជៀសផុតពីគ្រោះថ្នាក់សម្រាប់កូនៗ នៅពេលពួកគាត់អនឡាញ! ដោយកំណត់ពេលប្រេីប្រាស់ច្បាស់លាស់ និងតាមដានជាប្រចាំអ្វីដែលពួកគេកំពុងមើល ឬលេង។
ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ! សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន Kit Kou Kon
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia។