ភ្នំពេញ៖ បើតាម រយៈហ្វេសប៊ុកផេករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា ក្នុងរយៈពេលប៉ុន្មានប៉ុណ្ណោះ ក្រុមការងារ បានរកឃើញថា មានអ្នកជំងឺកូវីដ១៩ បានទៅទទួលនិងប្រើប្រាស់សេវា ដក-ដេកប្រាក់ នៅធនាគារ ABA ចំនួន៣សាខា ហើយ ក្នុងនោះរួមមាន «សាខាស្ទឹងមានជ័យ សាខាស្តាតចាស់ សាខាជិតស្ថានីយរថភ្លើង»។
– ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា អ្នកជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅទីតាំងនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១៥៖២១ នាទី – ចេញម៉ោង១៥៖៣៧)
-ABA សាខាស្តាតចាស់ ស្ថិតនៅផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គម្រិតហានិភ័យ ) អ្នកជំងឺកូវីដ១៩ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ មានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១១៖៣៩ នាទី – ចេញម៉ោង១២៖១១)
-ABA សាខាស្ទឹងមានជ័យ អ្នក ជំងឺកូវីដ១៩ បានទៅប្រើសេវានៅខាងក្នុង នៃទីតាំងនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៣៖០៨ នាទី
ជាមួយគ្នា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ ដល់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល។