នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា មិនទាន់ទាំងបានមួយខែផង បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងការវាយប្រហារ តាមរយៈភាពចន្លោះប្រហោង ដែលមាននៅក្នុង WebKit ដែលជាផ្នែកមួយរបស់កម្មវិធី Safari នោះ កាលពីម្សិលមិញនេះក្រុមហ៊ុន បានធ្វើបច្ចុប្បន្នភាពកម្មវិធី នេះបន្ថែមទៀតទាក់ទង នឹងបញ្ហាដែលអាចហើយជនខិលខូច ធ្វើការវាយប្រហារតាមរយៈ Web browser។
ដើម្បីចៀសវាងពីការវាយប្រហារ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទូរសព្ទ iPhone ជាមួយ iOS 14.4.2 ដោយគ្រាន់តែចូលទៅក្នុង Settings > General > Software Update។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅអានការណែនាំ របស់ក្រុមហ៊ុនតាមតំណភ្ជាប់ដូចខាងក្រោម៖ https://support.apple.com/en-us/HT212256