Home ព័ត៌មានកីឡា S​u​a​r​e​z ត្រៀ​ម​ចា​ក​ចេ​ញ​ពី​ B​a​r​c​el​o​n​a​ ​ហើ​យ

S​u​a​r​e​z ត្រៀ​ម​ចា​ក​ចេ​ញ​ពី​ B​a​r​c​el​o​n​a​ ​ហើ​យ

0

នៅថ្ងៃនេះកីឡាករ Luis Suarez របស់ Barcelona ត្រូវបានគេជឿជាក់ថានឹងខិតជិតទៅនឹងការ ចាកចេញពីក្លឹបហើយបន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុក RAC1 បានរាយការណ៍ថាគ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់ត្រង់ៗទៅកាន់កីឡាករ ថាគាត់នឹងមិនស្ថិតនៅក្នុងផ្នែកមួយនៃផែនការរបស់លោកសម្រាប់រដូវកាលក្រោយទេ។

ស្ថានីយ៍វិទ្យុនេះត្រូវបានគេគ្រប់គ្នាស្គាល់ថា ជាស្ថាន័យវិទ្យុដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្លឹប ហើយបន្ថែមលើសនេះគាត់បានរាយការណ៍ទៀតថា Koeman បានទូរស័ព្ទទៅ Suarez នៅថ្ងៃតាំងតែពីចន្ទ ហើយបានផ្តល់ឱ្យគាត់នូវព័ត៌មានលំអិត ពីផែនការរបស់នៅក្នុងការសន្ទនាដ៏ខ្លីមួយនេះ។

គួរឲ្យដឹងដែរថាកិច្ចសន្យារបស់ Suarez នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនាឆ្នាំ ២០២១ ហើយមេធាវីរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះកំពុងចរចាជាមួយនឹងក្លឹបដើម្បី លុបចោលកិច្ចព្រមព្រៀងនោះ និងអនុញ្ញាតឱ្យគាត់ក្លាយជាកីឡាករដែលឥតគិតថ្លៃ៕

ប្រែសម្រួល៖ ស៊ុនលី

Previous articleឱកាសការងារជាង១០០កន្លែង កំពុងរង់ចាំអ្នក ក្រោយឈប់សម្រាក សងចូលឆ្នាំខ្មែរ
Next articleS​p​u​r​s​ គួ​រ​តែ​ពិ​ចា​រ​ណា​ប្រ​មូ​លលុ​យ​ពី​កា​រ​ល​ក់​ K​a​n​e​ ចេ​ញ​