នៅថ្ងៃនេះប្រទេសស៊ីរីបានប្រកាសលប់ចោលការប្រកួតបាល់ទាត់មិត្តភាពជាមួយប្រទេសអ៊ីរ៉ង់ទៅវិញដើម្បីងាកមកត្រៀមខ្លួនសម្រាប់ការប្រកួតដែលនៅសល់នៃវគ្គជម្រុះក្នុងពូលនៃវគ្គជម្រុះ World Cup វិញនេះបើយោងតាមការផ្សាយរបស់កាសែត Tehran Times។
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានប្រកាសរួចហើយថាពួកគេនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតមិត្តភាពជាមួយនឹងជម្រើសជាតិស៊ីរីនៅទីក្រុងតេហេរ៉ង់នាថ្ងៃទី ៣ ខែកញ្ញាខាងមុខ។
លោក Nabil Maaloul គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស៊ីរីត្រូវបានគេដកស្រង់សំដីថា ”សុំទោសអ្នកគាំទ្របាល់ទាត់ទាំងអស់ប៉ុន្តែយើងគឺនឹងមិនអាចប្រកួតមិត្តភាពជាមួយនឹងអ៊ីរ៉ង់ឡើយប៉ុន្តែការប្រកួតជាមួយនឹងជម្រើសជាតិអ៊ីរ៉ាក់លក្ខណៈមិត្តភាពគឺនៅតែធ្វើដដែលដូចការគ្រោងទុក”៕
ប្រែសម្រួល៖ Lee