P​o​g​b​a សូ​ម​ទោ​ស​ សម្រាប់បាល់១​១​ម៉ែ​ត្រ​

0

គឺជាការបញ្ជាក់របស់កីឡាករប្រធានក្រុមបិសាចក្រហម Man United ក្រោយការចាប់ប្រកួតយប់មិញ ក្នុងលទ្ធផល ១ស្មើជាមួយនឹង West Ham ថាក្លឹបពេលនេះគឺមិនគួរព្យាយាមរកឡេសដើម្បីរួចខ្លួនទៀតនោះទេ។

Harry Maguire បាននិយាយថាខ្លួនបានទទួលយកការសូមទោស ពីសំណាក់កីឡាករបារាំង Paul Pogba ក្រោយពេលដែលគាត់បានបរាជ័យមិនអាចទាត់បាល់ ១១ម៉ែត្រដែលជាឱកាសបាល់ជ័យជំនះកាលពីយប់មិញ ប៉ុន្តែបញ្ជាក់ថាពេលនេះមិនមែនជាពេលដែលត្រូវព្យាយាមរកឡេសទៀតនោះទេ ហើយជាពិសេសពេលត្រូវធ្វើដំណើរទៅកាន់ទឹកដី Leicester City នាយប់ថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ដែរថា ១ពិន្ទុដែលទទួលបានកាលពីយប់មិញបានធ្វើឲ្យ Man United ឡើងទៅដល់ក្រុមកំពូលទាំង ៤ក៏ពិតមែន ប៉ុន្តែមិនស្ថិតក្នុងតំណែងដែលសុវត្ថិភាពឡើយ៕

ប្រែសម្រួល៖ Lee