កីឡាករខ្សែការពារឆ្នើមអេស្បាញ Sergio Ramos ប្រធានក្រុមរបស់ក្លឹបអធិរាជស Real Madrid រដូវកាលនេះគឺអាចលើកពានរង្វាន់ La Liga សាជាថ្មីទៀតហើយ។
ប្រធានក្លឹបលោក Florentino Perez នៅក្រោយជ័យជំនះយប់មិញលើក្រុម Villarreal ក្នុងលទ្ធផល២ទល់នឹង១និងបានលើកពានរង្វាន់កំពូលអេស្បាញលើកទី៣៤ជាផ្លូវការផងនោះបានបញ្ជាក់ថាប្រធានក្រុម Ramos រូបនេះនឹងបញ្ចប់អាជីពនៅទីនេះ។
គួរបញ្ជាក់ថា Ramos គឺជាកីឡាករដែលធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់ទំរង់លេងរបស់ក្លឹបជាពិសេសថែមទាំងអាចរកគ្រាប់បាល់បាន៥គ្រាប់ផងក្នុងការបង្ហាញខ្លួនទាំង១០ដងចុងក្រោយ៕
ប្រែសម្រល៖Lee