ក្រុម Atletico Madrid ក្រោយការប្រកួតយប់មិញហើយនោះបានឡើងទៅលេខរៀងទី៤នៃលីគកំពូលអេស្បាញ La Liga ជាបណ្តោះអាសន្នដោយក្នុងនោះកីឡាករ Joao Felix រកបាន២គ្រាប់ម្នាក់ឯងយកជ័យជំនះលើក្រុម Osasuna។
២គ្រាប់របស់ Felix បានជួយឲ្យ Atletico Madrid ទទួលបានជ័យជំនះងាយៗហើយបញ្ចប់ទៅការប្រកួតដែលមិនទទួលជ័យជំនះសោះទាំង៣ប្រកួតចុងក្រោយរបស់ក្រុម។ការប្រកួតយប់មិញពិតជាបានបង្ហាញទំរង់លេងដ៏ល្អរបស់ Atletico Madrid ដោយបញ្ចប់ទៅលទ្ធផល ៥គ្រាប់ទល់នឹង០ជាមួយ Osasuna ។
៣ពិន្ទុពីជ័យជំនះនៃការប្រកួតយប់មិញ Atletico Madrid កំពុងស្ថិតនៅលេខរៀងទី៤ក្នុងតារាង La Liga មាន២ពិន្ទុប៉ុណ្ណោះពីក្រុមលេខរៀងទី៣គឺ Sevilla៕
ប្រែសម្រួល៖Lee