ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថាបានយល់ព្រមរាល់លក្ខខណ្ឌរបស់ក្លឹបនិងកីឡាកររួចរាល់ហើយដើម្បីផ្ទេរយកកីឡាករខ្សែប្រយុទ្ធ Timo Werner តម្លៃខ្លួន៥៤លានផោនពី RB Leipzig មកអង់គ្លេស។
កុងត្រាដែលមានរយៈពេល៥ឆ្នាំគឺបានត្រៀមរួចជាស្រេចរងចាំតែការសម្រេចចិត្តចុងក្រោយរបស់កីឡាករប៉ុណ្ណោះបន្ទាប់ពីគ្រូបង្វឹកក្លឹបលោក
Frank Lampard បានធ្វើការបញ្ជាក់អះអាងយ៉ាងច្បាស់ហើយក្នុងការផ្តល់ប្រាក់ក្នុងតម្លៃនេះទៅតាមអ្វីដែល RB Leipzig និងកីឡាករ
ចង់បាន។
នេះមានន័យថា Werner នឹងក្លាយទៅជាកីឡាករម្នាក់ដែលអាចរកចំណូលបានច្រើនម្នាក់ដែរនៅក្នុងក្លឹប Chelsea ប៉ុន្តែត្រូវរងចាំរហូតដល់
នាទីចុងក្រោយព្រោះថា Liverpool បានធ្វើការលើរឿងនេះជាយូរមកហើយដែរ៕
ប្រែសម្រួល៖LEe