ក្លិបនៅ Premier League ត្រូវតែប្រាប់កីឡាកររបស់ពួកគេបញ្ឈប់ ការស្តោះទឹកមាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ក្រុមអធិការកិច្ចត្រូវបានបញ្ជូនទៅកាន់កន្លែងហ្វឹកហាត់ ដើម្បីធានាថាក្លិបបានគោរពការណែនាំ ទំលាប់មិនឲ្យស្តោះទឹកមាត់នៅពេលលេង។បើទោះបីជាអ្នកលេងខ្លះស្តោះទឹកមាត់ដោយមិនបានគិតក៏ដោយ ក៏ក្រុមខាងលើត្រូវណែនាំ ដើម្បីកុំឲ្យផ្ទុះបញ្ហាកូវីដ ១៩ ជាបន្តទៀត។ ក្រៅពីនេះ កីឡាករទាំងអស់ ត្រូវបាន ចែកដប ទឹកដាច់ដោយឡែក ហើយហាមដោះដូរអាវគ្នាទៀតផង។
ថ្វីបើដូច្នេះមែន តែកីឡាករខ្លះបានប្រកែកថា ការស្តោះទឹកមាត់ជាការសម្អាតនូវផ្លូវដង្ហើមអំឡុងពេលរត់ ដោយជារឿងចាំបាច់ ព្រោះថាវាជារឿងធម្មជាតិ នឹងជារឿងទី២ ក្នុងអាជីពបាល់ទាត់។
តែ Premier League ថាដើម្បីវិលវិញបាននៅថ្ងៃទី១៧ ខែមិថុនា ក្លិបទាំងអស់ នឹងកីឡាករទាំងអស់ត្រូវគោរពលក្ខណ្ឌ ហើយមន្ត្រីអនវត្តន៍ច្បាប់បានចុះឃ្លាំមើលជានិច្ច៕