Manchester United នឹងធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងការផ្លាស់ប្តូរកីឡាករ Raheem Sterling ក្នុងករណី ក្រុមមេឃខៀវត្រូវបានហាមឃាត់លេងពីរឆ្នាំ ក្នុងក្របខណ្ឌ Champions League ។
UEFA បានប្រកាសកាលពីខែកុម្ភៈ ថា មេឃខៀវ នឹងត្រូវហាមឃាត់ មិនឲ្យចូលរួមប្រកួត ២រដូវកាល នារដូវកាលក្រោយ បន្ទាប់ពី បំពានបទប្បញ្ញត្តិស្តីពីហិរញ្ញវត្ថុ (FFP) ។
យ៉ាងណាក៏ដោយម្ចាស់ការពារជើងឯក Premier League គ្រោងនឹងប្តឹងឧទ្ធរណ៍លើតុលាការអាជ្ញាកណ្តាល នាសប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ ។
Sterling គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបានគេគ្រោងចាកចេញហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Real Madrid ប្រសិនបើ Man City ត្រូវប្រឈមនឹងការបណ្តេញចេញពីក្របខ័ណ្ឌ Champions League ។
Sterling គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបានគេគ្រោងចាកចេញហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Real Madrid ប្រសិនបើ Man City ត្រូវប្រឈមនឹងការបណ្តេញចេញពីក្របខ័ណ្ឌ Champions League ៕