ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) និងអង្គភាពទាហានមួកខៀវ (FC) រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត នឹងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី នៅថ្ងៃទី៤ មិថុនាខាងមុខនេះ នៅរដ្ឋធានីបាម៉ាកូ សាធារណរដ្ឋម៉ាលី ។
សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ស សាវី បានបាត់បង់ជីវិដោយសារមេរោគកូវីដ ១៩ នៅសាធារណរដ្ឋម៉ាលី កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។


