សារព័ត៌មានក្នុងប្រទេសបារាំង បានចុះផ្សាយថា ក្រុម Napoli បានបន្តប្រជែងជាមួយក្រុម Arsenal ក្នុងការចុះហត្ថលេខាយក ខ្សែការពារ Gabriel Magalhaes របស់ក្លិប Lille ។
ខ្សែការពាររបស់ប្រេស៊ីល បានលេចធ្លោក្នុងចំណាប់អារម្មណ៍របស់ក្លិប ប៉ុន្មានថ្ងៃមកនេះ ក្នុងនាមជាកីឡាករខ្សែការពារកណ្តាល វ័យ ២២ឆ្នាំ។សារព័ត៌មានបារាំង le10sport បានចុះផ្សាយថា ក្រុម Arsenal នៅតែស្ថិតក្នុងដំណើរការនិងកំពុងតាមដានយ៉ាងដិតដល់លើស្ថានភាពនេះ។ តម្លៃស្នើ Gabriel តម្លៃ ៣០លានអឺរ៉ូ ហើយ Napoli អាចឃើញកីឡាករនេះស្នងតំណែង Kalidou Koulibaly ។
កីឡាករខាងលើបានចូលរួមជាមួយ Lille កាលពីខែមករា ឆ្នាំ២០១៧ ហើយក្នុងនោះគាត់បានខ្ចីជើងទៅលេងនៅ Troyes និង Dinamo Zagreb ។Gabriel បានបង្ហាញខ្លួនលេង ៣៤ប្រកួតជូនក្លិប Lille នារដូវកាលនេះ ដោយរកគ្រាប់បាល់បានចំនួន ១គ្រាប់ ៕