ភ្នំពេញ៖ ជនសង្ស័យចំនួន ៦០នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៤២នាក់ និងប្រើប្រាស់ ១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ៤០,៦១ក្រាម និង៦០កញ្ចប់តូច ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៦៧ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤កញ្ចប់តូច។ ៣/បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់។ ៤/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២០កញ្ចប់តូច។ ៥/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។ ៦/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៥ក្រាម។ ៧/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។ ៨/ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៤,៤៤ក្រាម។ ៩/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២៧កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/កំពត៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៥៦ក្រាម។ ២/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ២,៧៩ក្រាម។ ៣/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២កញ្ចប់តូច ៕