Man United ដាក់សំណើរសាជាថ្មីទិញ Grealish តម្លៃ៥០លានផោន

0

ក្លឹបបិសាចក្រហម Man United បានចាប់ផ្តើមធ្វើការមួយជំហានទៀតសាជាថ្មីដើម្បីចរចាសុំទិញកីឡាករឆ្នើមក្លឹប Aston Villa កីឡាករ Jack Grealish ក្នុងតម្លៃប្រមាណជា៥០លានផោន។

កីឡាករខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះគឺជាកីឡាករគោលដៅរបស់ក្លឹបជាយូរមកហើយតាំងតែពីដើមរដូវកាលមកម្ល៉េះហើយក្លឹបក៏បានបញ្ជូនក្រុមការងារទៅតាមដានទំរង់លេងរបស់កីឡាកររូបនេះជាច្រើនដងហើយផងដែរ។

ទាំងគ្រូបង្វឹកលោក Ol​e​ ​S​o​l​s​k​j​a​e​r ក៏​តែ​ង​តែ​បានលើកសរសើកីឡាករនេះរហូតមកដល់ប៉ុន្តែមួយរយៈនេះអាកប្បកិរិយារបស់កីឡាករហាក់ដូចជាយ៉ាប់យ៉ឺនបន្តិចដោយទើបតែទទួលរងពិន័យជាទឹកប្រាក់១៥ម៉ឺនផោនពាក់ព័ន្ធទៅនឹងជប់លៀងដល់យប់ជ្រៅគ្រោះថ្នាក់ចរចរណ៍ព្រមទាំងល្មើសបម្រាមរបស់រដ្ឋាភិបាលផងដែរ៕

ប្រែសម្រួល៖Lee