Juventus បើកការពិភាក្សា​ផ្លាស់ Jorginho ពីតោខៀវ 

0

ក្លិបតោខៀវ Chelsea បានបើកកិច្ចពិភាក្សាជាមួយក្រុម Juventus សម្រាប់ការផ្ទេរ កីឡាករ Jorginho ក្នុងតម្លៃ ៣៥ លានផោន។ គ្រូបង្វឹកក្លិបសេះបង្កង់ Juventus លោក Maurizio Sarri ចង់ភ្ជាប់ទំនាក់ទំនង ជាំមួយខ្សែបម្រើ អាយុ ២៨ឆ្នាំ ជាលើកទី​៣ ។

កីឡាករខាងលើធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកអ៊ីតាលី នៅ ឯ Napoli មុនពេល ចូលមកលេងក្រោមការដឹកនាំគ្រូបង្វឹកខាងលើនៅពហុកីឡដ្ឋាន Stamford Bridge ក្នុងឆ្នាំ ២០១៨ ។

សារព័ត៌មាន The National បានចុះផ្សាយថា ក្លិប Juventus បានពិភាក្សា​ បញ្ហារបស់ខ្លួន ជាមួយតំណាងរបស់ក្លិបតោខៀវរួចរាល់ហើយដែរ ។ ថ្មីៗនេះ កីឡាករ Jorginho បានបង្ហើបថាគាត់បានពិចារណាចាកចេញពីក្លឹបបន្ទាប់ពីទទួលបានការរិះគន់អយុត្តិធម៌ក្នុងរដូវកាលដំបូងរបស់គាត់។

ខ្សែបម្រើរូបនេះត្រូវបានលោក Maurizio Sarri អតីតអ្នកចាត់ការ Napoli នាំយកទៅលេងនៅ Stamford Bridge ក្នុងតម្លៃ ៥៧ លានផោនកាលពីរដូវក្តៅឆ្នាំ ២០១៨ ។ ដោយពេលនោះ លោក Maurizio Sarri បានប្តូរតំណង Jorginho ឲ្យលេង​ជាកីឡាករតំបន់បម្រើការពារ ដោយធ្វើបែបនេះ ទើបផ្តល់ឱកាសឲ្យ N’Golo Kante អាចចូលទីលាន លេងវិញបាន ។

Jorginho បានប្រាប់ FourFourTwo ថាការរិះគន់ដែលគាត់បានទទួលគឺអយុត្តិធម៌ប៉ុន្តែគ្រាន់តែជាការលើកទឹកចិត្តសម្រាប់យុទ្ធនាការដែលនៅសល់របស់គាត់។

ប៉ុន្តែខ្ញុំមិនដែលជំទាស់នឹងទស្សនៈរបស់អ្នកគាំទ្រនិងមនុស្សផ្សេងទៀតដែលបានរិះគន់ខ្ញុំទេ។ ផ្ទុយពីការពិតវាផ្តល់ឱ្យខ្ញុំនូវកម្លាំងពីព្រោះនៅខាងក្នុងចិត្តខ្ញុំ បានដឹងថាពួកគាត់ខុស៕