Man United ចា​ប់​ផ្តើ​ម​កោះ​ហៅ​កី​ឡា​ក​រ​អ​ន្ត​រ​ជា​តិ​រ​ប​ស់​ខ្លួ​ន​ម​ក​អ​ង់​គ្លេ​ស​វិ​ញ

0

តាំងតែពីខែមិនាបិសាចក្រហម Man United បានអនុញ្ញាតិឲ្យកីឡាកររបស់ខ្លួនជាច្រើននាក់ ក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសរបស់ពួកគេវិញ ដើម្បីគោរពតាមគោលការណ៍ រក្សាខ្លួនឲ្យដាច់ដោយឡែកពីកូវីដ១៩ ប៉ុន្តែនៅសប្តាហ៍នេះ គេជឿជាក់ថាក្លឹបបានចាប់ផ្តើម កោះហៅកីឡាករអន្តរជាតិទាំងឡាយរបស់ខ្លួន មកអង់គ្លេសវិញហើយ។

កីឡាកររបស់ក្លឹបទាំងអស់ ដែលបានធ្វើដំណើរទៅក្រៅប្រទេស ចាំបាច់ត្រូវធ្វើដំណើរមកដល់អង់គ្លេសវិញ ក្នុងរយៈពេល ៧ថ្ងៃទៀត ដើម្បីត្រៀមខ្លួនធ្វើការហ្វឹកហាត់វិញ ពេលមានការអនុញ្ញាតិជាផ្លូវការពីរដ្ឋាភិបាល។ ទោះបីជាយ៉ាងណាក្តី កាលកំណត់ច្បាស់លាស់សម្រាប់ការហ្វឹកហាត់ គឺមិនទាន់អាចកំណត់បានច្បាស់នៅឡើយ ដោយរងចាំការសម្រេចចិត្ត ចុងក្រោយរបស់រដ្ឋាភិបាលជាមុនសិន។

ក្នុងនោះកីឡាករដូចជា Bruno Fernandes ជាដើម ត្រូវបានគេដឹងថាបានធ្វើដំណើរមកដល់អង់គ្លេសវិញហើយ ខណៈដែលកីឡាករអន្តរជាតិផ្សេងទៀតដូចជា Lindelot, Fred និង Romero នៅបន្តមានវត្តមាន នៅក្នុងប្រទេសកំណើតរបស់ខ្លួននៅឡើយ ហើយរំពឹងថានឹងមកដល់អង់គ្លេសវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រែសម្រួល៖Lee