Home ព័ត៌មានកីឡា មកមើលវីឡា១០លានផោន​របស់ Eden Hazard ទិញពីតារាច្រៀង​អេស្ប៉ាញ​លើកពាន ១៧សម័យកាល​

មកមើលវីឡា១០លានផោន​របស់ Eden Hazard ទិញពីតារាច្រៀង​អេស្ប៉ាញ​លើកពាន ១៧សម័យកាល​

0

Eden Hazard ក្រោយទៅកាន់ទឹកដី​អេស្ប៉ាញ មិនបានចាប់អារម្មណ៍ ក្នុងការតាំងលំនៅដ្ឋាននៅទីនោះទេ តែពេលនេះ គាត់បានរកឃើញ​ផ្ទះមួយសម្រាប់ខ្លួនឯង និងគ្រួសារ ។​
ខ្សែប្រយុទ្ធរបស់ ប៊ែលហ្សិករូបនេះ បានចំណាយថវិកាចំនួន ១០លានផោន នៅតំបន់ La Finca ដែលជាកន្លែង​មិត្តរួមក្រុមរបស់គាត់ធ្លាប់រស់នៅពីមុន។
វីឡានេះបានបំពាក់ដោយថ្មខ្មៅ និងគ្រឿងសង្ហារទំនើប មានបន្ទប់គេង ៦ បន្ទប់ទឹក ១០ សម្រាប់គ្រួសាររបស់ Eden Hazard ក្នុងនោះភរិយាឈ្មោះ Natacha និងកូនប្រុស ទាំងពីររបស់គេ Yannis, Leo និង​ Samy ។​

វីឡានេះដែរ មាន អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងវាយកូនបាល់ និងមានរោងកុនផ្ទាល់ខ្លួន សម្រាប់ទស្សនា​ពេលរាត្រី ។
បញ្ជាក់ផងដែរថា Hazard បានទិញគេហដ្ឋានពីអ្នកចំរៀងអេស្បាញដ៏ល្បីល្បាញអ្នកឈ្នះពានរង្វាន់ Grammy ១៧ សម័យកាលគឺ Alejandro Sanz ៕

Previous articleយ៉ា​ង​ហោ​ច​ណា​ស់​អ្ន​ក​ទោ​ស​ ១​៧​នា​ក់​ត្រូវ​បា​ន​​សម្លា​ប់ នៅ​ក្នុ​ង​គុ​ក​វេ​ណេ​ស៊ុ​យអេ​ឡា
Next articleថ្ងៃ២ ឧសភា ពុំមានអ្នកជាសះស្បេីយ ពីជំងឺកូវីដ១៩ ហេីយក៏ពុំមានអ្នកឆ្លងថ្មីដែរ