តាមសេចក្តីរាយការណ៍បានអោយដឹងថាក្លឹបបិសាចក្រហម Manchester United បានផ្តល់អាវលេខ ៧ ដល់Jadon Sancho ក្នុងគោលបំណងដើម្បីទាក់ទាញរូបគេទៅកាន់ក្លឹប។
Alexis Sanchez ដើមឡើយបានពាក់អាវនេះ មុនការចាកចេញទៅកាន់ទឹកដីអ៊ីតាលី ដើម្បីលេងលក្ខណៈខ្ចីជើងជាមួយ Inter Milan ។
The Mirror បានផ្សាយថា United កំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផ្សាភ្ជាប់កិច្ចព្រមព្រៀងមួយសម្រាប់ Borussia Dortmund និងកីឡាករអង់គ្លេស Sancho ដោយផ្តល់អាវលេខ ៧ ដើម្បីបន្ថែមជំនឿឲ្យ Jadon Sancho មកលេងនៅលើទឹកដីអង់គ្លេសវិញ៕
