របាយការណ៍ចុងក្រោយបានចុះផ្សាយថា កីឡាករ Sadio Mane មិនសប្បាយចិត្ត ជាមួយលោក Jurgen Klopp ដែលបានគាំទ្រកីឡាករ Virgil van Dijk ក្នុងបេក្ខភាព Ballon d’Or កាលពីរដូវកាលមុន ហើយជុំវិញអនាគតលេងកាន់តែមិនប្រាកដប្រជា ។

កីឡាករសញ្ជាតិសេនីហ្គាល បានបញ្ចប់ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទី បានច្រើនជាងគេ ក្នុងលីកកំពូលអង់គ្លេស ក៏បានដើរតួយ៉ាងសំខាន់ ជួយឲ្យក្រុមឈ្នះពានរង្វាន់ Champions League ហើយសង្ឈឹមថា នឹងដើរតាមនិម្មិតរូបរបស់គេ George Weah ដើម្បីក្លាយជាជាអ្នកឈ្នះបាល់មាស អាហ្វ្រិកទី២ ។ ហើយវាមិនស្រួលនោះទេដែល Klopp បានធ្វើការគាំទ្រទៅលើ Van Dijk សម្រាប់ពានរង្វាន់នេះ ។

Klopp បាននិយាយនៅពេលនោះថា៖“ រដូវកាលមុនខ្ញុំមិនអាចចាំបាន ជាមួយរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយពីខ្សែការពារដែលមិនធ្លាប់មាន។ និយាយដោយស្មោះត្រង់។ “ដូច្នេះវានឹងជាការត្រឹមត្រូវប្រសិនបើ Virg ឈ្នះវា។ ”
Mane នឹងពិចារណាចាកចេញពីទឹកដី Anfield សម្រាប់ Real Madrid ។ Zinedine Zidane ក៏ធ្លាប់សរសើរចង់បានកីឡាករសេនីហ្កាលនេះ ដែលអាចស្ថិតក្នុងតម្លៃ ១៣០លានផោន ហើយក្នុងនោះ PSG ក៏កំពុងពិចារណាចង់បានដូចគ្នា។
ប្រធានក្លិប PSG ជឿជាក់ថា Mane មានទម្រង់លេងល្អឥតខ្ចោះ ដើម្បីជំនួសតំណែង Kylian Mbappe ឬ Neymar ។ ប៉ុន្តែ គោលដៅចំបងរបស់កីឡាករ អាចនឹងទៅកាន់អធិរាជស ច្រើនជាង PSG ៕
