CHELSEA ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមប្រាក់ ២៥ លានផោនសម្រាប់អ្នកចាំទី Andre Onana របស់ Ajax ។Lampard បានឃើញពីទម្រង់ចាំទីរបស់ កីឡាករអាយុ ២៤ឆ្នាំ សញ្ញាតិកាម៉េរ៉ូន ហើយកាលពីដើមរដូវកាលនេះ ក្រុមតោខៀវ ក៏បានជួបក្រុម Ajax ចំនួន ២ ដងក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។

Onana មានទំនុកចិត្តក្នុងការលេង គ្រប់ពេលដែលបាល់បានឆ្លងកាត់ដល់ជើងរបស់គាត់ ដែលជាស្តាយ៍ថ្មី ដែលតោខៀវត្រូវការ ខណៈដែល Kepa នៅមានចន្លោះខ្វះខាត ។
Lampard ជឿជាក់ថា ២៥ លានផោនគួរតែគ្រប់គ្រាន់ដើម្បីទទួលបាន ការចុះហត្ថលេខាយកកីឡាករ Onana ខណៈដែលមិត្តរួមក្រុមរបស់គេ គឺ Hakim Ziyech បានយល់ព្រមរួចរាល់ ក្នុងតម្លៃ ៣៥ លានផោន។
ទោះបីជាយ៉ាងណាតោខៀវត្រូវប្រឈមជាមួយក្រុម Spurs និង ក្រុម Barcelona ដូចគ្នា ៕
