ខ្សែការពារ Everton ដែលកំពុងលេងខ្ចីជើងនៅអាល្លឺម៉ង់រូបនេះកំពុងទាក់ចិត្ត Arsenal ខ្លាំង

0

មានការអះអាងជាច្រើនបានបញ្ជាក់ថាក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍ខ្លាំងជាមួយនឹងកីឡាករខ្សែការពារវ័យក្មេងម្នាក់របស់ក្លឹប Everton មានឈ្មោះថា Jonjoe Kenny។កីឡាករវ័យ២៣ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹបអាល្លឺម៉ង់ Schalke ក្នុងលក្ខណ្ឌខ្ចីជើងនៅឡើយ។

ទំរង់លេងរបស់គេមានការកើនឡើងខ្លាំងពេលផ្ទេរទៅលេងនៅអាល្លឺម៉ង់នេះបើយោងតាមការចេញផ្សាយរបស់ The Sun ហើយជឿជាក់ថា Kenny បានក្លាយទៅជាបេក្ខភាពសម្រាប់គ្រូបង្វឹកលោកArtetaនឹងត្រូវចាយលុយសុំទិញជាមិនខាននាពេលខាងមុខខណៈដែលកីឡាករ Hector Bellerin ជម្រើសទី១របស់លោកពេលនេះកំពុងបន្តព្យាបាលរបួសនៅឡើយ។

ក្នុងតំបន់ការពារស្លាបនេះ Arteta បានប្រើប្រាស់កីឡាករ Maitland Niles បណ្តោះអាសន្នជំនួស Bellerin ប៉ុន្តែជឿជាក់ថាកីឡាកររូបនេះមានសមត្ថភាពលេងនៅក្នុងតំបន់កណ្តាលជាជាងតំបន់ការពារដែលវាជាហេតុធ្វើឲ្យក្លឹបត្រូវតែសម្លឹងមើលកីឡាករខ្សែការពារស្លាបម្នាក់ទៀតមកបំពេញតំណែង៕

ប្រែសម្រួល៖Lee