Rio Ferdinand បានជំរុញឱ្យ Arsenal ចៀសវាងការចុះហត្ថលេខាលើ Luka Jovic ពី Real Madridហើយជឿជាក់ថាក្លឹបគួរតែពង្រឹងជម្រើសរបស់ពួកគេក្នុងតំបន់ការពារកណ្តាលជំនួសវិញ។
កាំភ្លើងធំបានព្យាយាមទំនាក់ទំនង យកកីឡាករសញ្ជាតិស៊ែរប៊ី ដែលកំពុងមានបញ្ហាកង្វះការលេង ចាប់តាំងពីការចូលរួមលេង ជាមួយ អធិរាជស Real Madrid ដែលបានទិញក្នុង តម្លៃ ៥០លានផោន កាលពីរដូវកាលមុន។
Luka Jovic រកបានតែពីរគ្រាប់ ជូនក្លិបនារដូវកាលនេះ។ កីឡាករ សញ្ជាតិស៊ែរប៊ីនេះ នឹងអាចំនួសតំណែង Pierre-Emerick Aubameyang ដែលអាចនឹងចាកចេញពី ទឹកដី កាំភ្លើងធំ នារដូវកាលនេះ ។ ទន្ទឹមជាមួយគ្នានេះដែរ លោក Rio Ferdinand បាននិយាយថា ជាអាទិភាព Mikel Arteta គួរតែពង្រឹងការការពាររបស់គាត់។
នៅពេលត្រូវបានគេសួរអំពីទំនាក់ទំនងរបស់ Arsenal ជាមួយលោក Jovic លោក Ferdinand បាននិយាយនៅលើបណ្តាញសង្គម Instagram ថា គាត់ជាមនុស្សដែលមិនធ្វើអ្វីសោះនៅក្នុងអាវ Real Madrid ប៉ុន្តែសក្តានុពលដែលគាត់បានបង្ហាញនៅពេលគាត់នៅ Eintracht Frankfurt ធ្វើឱ្យគាត់ក្លាយជាមនុស្សដែលត្រូវបានគេគិតយ៉ាងខ្លាំង។
Ferdinand បានបន្តថា កាំភ្លើងធំ មិនត្រូវការកីឡាករ ក្នុងតំបន់នោះទេ ក្រុមនេះគួរតែ ត្រូវការកីឡាករក្នុងតំបន់ការពារកណ្តាល និង ផ្នែកការពារខាងស្តាំ ៕