ក្រសួងអប់រំហាមមិនឲ្យរៀបចំកិច្ចប្រជុំដែលមានមនុស្សលើសពី១០នាក់

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានហាមមន្ត្រីមិនឲ្យរៀបចំកិច្ចប្រជុំទាំងឡាយណាមួយមានមនុស្សលើសពី១០នាក់ឡើយដើម្បីចួលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩។

យោងតាមសេចក្តីណែនាំស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នោះ ចេញផ្សាយនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំយុវជនិងកីឡាបានលើកយ៉ាងដូច្នេះថា៖ ដើម្បីចូលរូមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩និងស្របតាមការអនុវសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដូចជា៖
១.រាល់ការអនុវត្តសកម្មភាពឬការជួបជុំណាមួយ សូមរៀបចំនិងអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម១០នាក់ និងរក្សាបានស្តង់ដារអនាម័យរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ។

២.រៀបចំការប្រជុំ វគ្គបំប៉ន ឬសិក្ខាសាលាតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់កម្មវិធីព័ត៌មាន វិទ្យាមួយចំនួនដូចជា Zoom SoFtware ដែលជាកម្មវិធីសម្រាប់ដំណើរការការប្រជុំពីចម្ងាយ ។ កម្មវិធីនេះអាចធ្វើការទំនាក់ទំនងគ្នាបាន១០០នាក់។
ក្រសួងក៏បានឲ្យអង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមតាមដានជាប្រចាំការផ្សព្វផ្សាយបន្ថែមរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល៕