Neuer បដិសេធកុងត្រាថ្មីដោយ Bayern Munich ព្រោះចង់បានរយៈពេល៥ឆ្នាំ

0

សប្តាហ៍នេះកីឡាករអ្នកចាំទីវ័យ៣៤ឆ្នាំ Manuel Neuer បានប្រកាសបដិសេធសំណើរសុំបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Bayern Munich រួចហើយដោយសារតែរយៈពេលនៃកុងត្រាថ្មីមិនដូចទៅនឹងអ្វីដែលខ្លួនចង់បានគឺមានរយៈពេល៥ឆ្នាំ។

ដំណឹងនេះបានក្លាយទៅជាសញ្ញាភ្លើងខៀវសម្រាប់ក្លឹបតោខៀវ Chelsea ផងដែរខណៈដែលមានការលើកឡើងថាគ្រូបង្វឹកលោក Frank Lampard កំពុងស្វែងរកឧិកាសក្នុងការដកអ្នកចាំទីអេស្បាញ Kepa ចេញពីក្លឹបនោះ។

ការទាមទាររបស់ Neuer ដែលមានន័យថារូបគេនឹងអាចបន្តលេងរហូតដល់អាយុ៣៩ឆ្នាំនោះគឺបានក្លាយទៅជារឿងដែលមិនអាចទៅរួចឡើយទាំងដែល Bayern Munich ក៏មានអ្នកចាំទី Alexander Nubel ក្នុងវ័យ២៣ឆ្នាំម្នាក់នេះរងចាំរួចរាល់ហើយក្នុងការមកជំនួសតំណែង១១នាក់ដំបូង៕

ប្រែសម្រួល៖Lee