ប្រធានក្លិប វិសាខា ឧបត្ថម្ភ​ដល់​រដ្ឋ​បាល​ខេត្ត​ព្រៃ​វែង ១០ លានរៀល ដើម្បីប្រយុទ្ធ​ប្រ​ឆាំងជាមួយ Covid-19

0

ភ្នំពេញ៖ ប្រធានក្លិបបាល់ទាត់ វិសាខា លោក​ជំ​ទាវ កែ សួនសុភី បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ លានរៀល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩ នឹងទប់ស្កាត់ការរីករាលដាលដល់ប្រជាពលរដ្ន នាខេត្តព្រៃវែង។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក លី ឡាយ ប្រ​ធាន​គ្រប់​គ្រង​ក្រុម​អ្នក​គាំទ្រ អ្នកចម្បាំងពណ៌ខៀវ -The Blue Warriors បាន​នាំ​យក​ថវិ​កា​សប្បុរស​ធម៌​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ជំ​ទាវ កែ សួនសុភី ប្រ​ធាន​ក្លិប​កី​ឡា​បាល់​ទាត់​វិសាខា ចំនួន ១០,០០០,០០០​រៀល ឧបត្ថម្ភ​ដល់​រដ្ឋ​បាល​ខេត្ត​ព្រៃ​វែង ដើម្បី​ចូល​រួម​បង្ការ ទប់​ស្កាត់ និង​ប្រ​យុទ្ធ​ប្រ​ឆាំង​ជា​មួយ​ជំងឺ​ផ្លូវ​ដង្ហើម​ប្រ​ភេទ​ថ្មី Covid-19។ គិតត្រឹមពេលនេះមានមនុស្សចំនួន ៩១ នាក់ហើយដែលបានឆ្លងជំងឺថ្មីកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ស្របពេលដែលមនុស្ស ៦ នាក់បានជាសះស្បើយ។

សូមបញ្ជាក់ថា នេះជាការចូលរួមចំណែកបន្ថែមទៀតបន្ទាប់ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានឧបត្ថម្ភចំនួន ៨០លានរៀល នាខេត្តព្រះសីហនុ ផងដែរ ខណៈនេះជាខេត្តទី២ ដែលទទួលបានជំនួយពីក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា៕

អត្ថបទ៖ មៃ ចាន់បុត្រ​