ទំ​រង់​លេង​របស់​ Fernandes ក្លាយ​ជា​ភ្លើង​ខៀវ​សម្រាប់ Pogba ចាក​ចេញ

0

ក្រោយការមកដល់ នៃកីឡាករប៉ទុយហ្គាល់ Bruno Fernandes ពីក្លឹប Sportingកាលពីខែមករាមក កីឡាករឆ្នើមរូបនេះ បានធ្វើឲ្យក្លឹប និងជាពិសេសគ្រូបង្វឹកលោក Ole Solskjare រីកមុខរីកមាត់យ៉ាងខ្លាំង ដោយអាចរកគ្រាប់បាល់បាន និងជួយមិត្តរួមក្រុម រកគ្រាប់ក្នុងការប្រកួតទាំង៣ ចុងក្រោយនេះ។

តាមការចេញផ្សាយ របស់កាសែតអង់គ្លេស The Mirror នៅថ្ងៃនេះបានជឿជាក់ថាកីឡាករ Fernandes ពិតជាកីឡាករ ដែលអាចធ្វើឲ្យមានឥទ្ធិពលខ្លាំងមែនទែន ចំពោះទំរង់លេងរបស់ក្លឹបពេលបច្ចុប្បន្ន ហើយជឿជាក់ទៀតថា វានឹងក្លាយទៅជាភ្លើងខៀវ សម្រាប់ការលក់កីឡាករ Paul Pogba ចេញពីក្លឹបជាមិនខាន។

Pogba ដែលនៅតែបន្តការព្យាបាលរបួសកជើង តាំងតែពីថ្ងៃប្រកួត Boxing Day គឺមិនទាន់អាចបង្ហាញខ្លួន ជួយក្រុមវិញបាននៅឡើយ ខណៈដែលមនុស្សជាច្រើន អាចធ្វើការប្រៀបធៀបបានយ៉ាងងាយស្រួល ពីទំរង់លេងរបស់កីឡាករ Fernandes និង Pogba នៅពេលនេះ៕

ប្រែសម្រួល៖Lee