ទស្សនា​មួយគ្រាប់ដ៏អស្ចារ្យរបស់ចាបលឿង ឈ្នះ ឡេស្ទ័រស៊ីធីយប់មិញ

0

ថ្វីបើចាបលឿងជាក្រុមដែលស្ថិតនៅបាតតារាង ក្នុងតំបន់កាត់ចេញ ប៉ុន្តែក្លិបនេះ ធ្វើបានល្អ ដោយឈ្នះទៅលើភ្ញៀវជើងខ្លាំង ក្នុងតំណែង Top គឺឡេស្ទ័រស៊ីធី ក្នុងលទ្ធផល 1-0 ។​
គ្រាប់បាល់របស់ចាបលឿង ជាគ្រាប់បាល់ស៊ុពីចម្ងាយយ៉ាងស្អាតរបស់កីឡាករ Jamal Lewis នៅនាទី ៧០ ដែលធ្វើឲ្យខ្លួនបានបីពិន្ទុ មាន ២១ពិន្ទុ ប៉ុន្តែមិនអាចគេចចេញពី បាតតារាង បានឡើយ​។ ដោយឡែកក្លិបចចកវិញ បរាជ័យនេះ បានធ្វើឲ្យខ្លួនមាន ៥០ពិន្ទុ នៅលេខរៀងទី​៣ ដោយចាញ់មេឃខៀវ ៧ពិន្ទុ និងឈ្នះតោខៀវ តែ ៦ពិន្ទុប៉ុណ្ណោះ ៕
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖