កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ត្រូវបានកាសែតអង់គ្លេស The Sunsport នៅថ្ងៃនេះបានចេញផ្សាយថាបានប្រជែងយកឈ្នះរបួសនិងសុខភាពកាយសម្បទារបស់ខ្លួននិងត្រៀមខ្លួនបាន១០០ភាគរយឡើងវិញហើយដើម្បីត្រៀមប្រកួតប៉ះ Real Madrid នៅយប់ថ្ងៃពុធស្អែកនេះ។
កីឡាករឆ្នើមរបស់ក្លឹបមេឃខៀវ Man City រូបនេះបានទទួលរងរបួសសសៃពួរកាលពីប្រកួតប៉ះនឹង Spurs តាំងតែពីថ្ងៃទី២ខែកុម្ភៈដើមខែបរាជ័យក្នុងលទ្ធផល២ទល់នឹង០ដោយបានក្លាយទៅជាក្តីព្រួយបារម្ភសម្រាប់ក្លឹបទាំងមូលក្នុងការប្រកួតជើងទី១នៃក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ។
ប្រភពដដែលបានសរសេរទៀតថាទោះបីជាមិនបានទៅចូលរួមជាមួយនឹងក្រុមក្នងការយកជ័យជំនះលើក្រុម Leicester City កាលពីយប់ថ្ងៃសៅរ៍ក៏ពិតមែនប៉ុន្តែជឿជាក់ថា Sterling កំពុងបន្តហ្វឹកហាតម្នាក់ឯងតាំងតែពីសប្តាហ៍មុនមកម្ល៉េះ៕
ប្រែសម្រួល៖Lee