នៅចាំបានថាកាលពី២ឆ្នាំមុនហង្សក្រហម Liverpool បានកើបលុយប្រមាណជា១៤២លានផោនពីការលក់កីឡាករខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Phillipe Coutinho ទៅឲ្យក្លឹបយក្សអេស្បាញ Barcelona ប៉ុន្តែមកដល់ពេលនេះគ្រប់គ្នាបានមើលឃើញហើយថាលទ្ធផលគឺមិនសូវល្អប្រសើរឡើយ។
The Mirror នៃចក្រភពអង់គ្លេសនេះបានសរសេរថាមកដល់ពេលនេះបើប្រៀបធៀបរវាងក្លឹបទាំង២វិញឃើញថា Barcelona កំពុងរងការខូចខាតច្រើនជាងគេ Liverpool ខ្លាំងមែនទែនទាំងពេលវេលានក្នុងលុយកាក់ក្នុងចំណុចសំខាន់៥ដែល Barcelona ខាតបង់៖
១.បង់លុយលើសតម្លៃទីផ្សារ៖កីឡាកររូបនេះជាក់ស្តែងមិនគួរមានតម្លៃមិនដល់១៤២លានផោនទេគឺត្រឹមតែ១២៣លានផោនប៉ុណ្ណោះ
២.ទំរង់លេងមិនដល់កម្រិត Andres Iniesta ឡើយសូម្បីតែបន្តិច
៣.នៅជាប់លក្ខណ្ឌក្នុងការទិញដូរកីឡាករក្រោយរបស់ Liverpool ជាមួយនឹងតម្លៃបន្ថែម៨៩លានផោនរយៈពេល៣ឆ្នាំគិតចាប់ពីពេលផ្ទេរ Coutinho
៤.នៅបន្តជាប់គាំងជាមួយនឹងកីឡាករនេះឡើយដោយពេលនេះកំពុងខ្ចីជើងនៅ Bayern Munich
៥.នឹងត្រូវតែដាច់ចិត្តលក់កីឡាកររូបនេះចេញវិញទាំងខាតបង់ច្រើនគឺអាចត្រឹមតែ៧០លានផោនប៉ុណ្ណោះ
ប្រែសម្រួល៖Lee