អ៊ីតាលី បិទទ្វារការប្រកួត​ព្រឹត្តិការណ៍កីឡា ក្រោយផ្ទុះវីរុសកូរ៉ូណា​

0

លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលី បានពន្យាការប្រកួត​ក្នុងក្របខណ្ឌអ៊ីតាលី  Serie A ដោយក្នុងនោះមានក្រុម Inter  ជាមួយ Sampdoria  ខណៈដែលជំងឺកូរ៉ូណា បានរីករាលដាល់ដល់ទឹកដី Milan ក្នុងប្រទេស​អ៊ីតាលី​។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ dailymail ។​

ទន្ទឹមជាមួយគ្នានេះដែរ Inter Milan ក៏បានប្រកាស​ពីការសម្រេចចិត្តនេះ នៅលើបណ្តញទំនាក់ទំនងសង្គមធ្វីតទ័រ កាលពីយប់ថ្ងៃសៅរ៍  ហើយក៏នឹងត្រូវប៉ះពាល់ដល់ការប្រកួតរវាងក្រុម talanta ជាមួយ Sassuolo និង Verona និង Cagliari ក៏ត្រូវផ្អាកលេងដូចគ្នា។

យោងតាមលិខិតរដ្ឋមន្ត្រីក្រសួងកីឡា លោក  Vincenzo Spadafora ​ដែលបានផ្ញើទៅកាន់ ដែលបានផ្ញើទៅកាន់គណកម្មាធិកាអូឡាំពិករបស់អ៊ីតាលី នៅយប់ថ្ងៃសៅ​​រ៍ ​ថា​ ​រ​ដ្ឋា​ភិ​បា​លកំ​ពុ​ង​ធ្វើ​កា​រ​លើ​វិ​ធា​ន​កា​រ​ណ៍​ប​ន្ទាន់​ លើករណីឆ្លងរាលដាលនៃវីរុសនេះ។

គណកម្មាធិកាអូឡាំពិករបស់អ៊ីតាលីបានបង្ហាញសារយ៉ាងខ្លីថា«ដោយហេតុផលការពារនិងការប្រុងប្រយ័ត្នខ្ពស់តាមបទបញ្ជារបស់រដ្ឋាភិបាលខ្ញុំស្នើសុំឱ្យអ្នកបញ្ឈប់ព្រឹត្តិការណ៍កីឡាគ្រប់កម្រិតដែលបានគ្រោងទុកសម្រាប់តំបន់ Lombardy និង Veneto នាថ្ងៃអាទិត្យផងដែរ​»។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសមួយនេះ មានបញ្ហាឆ្លង​រហូតដល់ ៧៩ នាក់ ដោយក្នុងនោះមានអ្នកស្លាប់ម្នាក់ជា​គ្រូស័្មគ្រចិត្ត នៃវិស័យកីឡា  ក្នុងចំណោម​២ នាក់៕​