Mane ​​ត្រ​ឡ​ប់​ម​ក​ហ្វឹ​កហា​ត់​វិ​ញ​បា​ន​ហើ​យ​ត្រៀ​មប្រ​កួ​ត​សំ​ខា​ន់​ជា​មួ​យ​នឹ​ង Atletico Madrid

0

កីឡាករឆ្នើមសញ្ជាតិសេនាហ្គាល់ ​S​ad​i​o​ M​a​​ne ទីបំ​ផុ​ត​បានត្រឡប់មកហ្វឹកហាត់វិញបានហើយជាមួយនឹងក្លឹបនៅឯទីលាន Melwood កាលពីថ្ងៃចន្ទម្សិលមិញគឺនៅមុនពេលបន្តិចដែលក្លឹបនឹងត្រូវហោះទៅដល់អេស្បាញដើម្បីប្រកួតប៉ះនឹង Atletico Madrid ក្នុងវគ្គ១៦ក្រុម Champion League។

ម្ចាស់ជើងឯកចាស់ Champion League ក្រោមការដឹកនាំរបស់លោក Jurgen Klopp នឹងត្រូវបានគេជឿជាក់ថាធ្វើដំណើរទៅប្រកួតដោយមានវត្តមានរបស់កីឡាករខ្សែប្រយុទ្ធជួរមុខទាំង៣រូប Firmino, Salah និង Mane សង្ឃឹមថានឹងអាចយកឈ្នះបាននៅជើងទី១នេះជាមិនខាន។

បច្ចុប្បន្ន Liverpool មានពិន្ទុដល់ទៅ២៥ដាច់ក្រុមលេខរៀងទី២មេឃខៀវ Man City គឺជាសុវត្ថិភាពបំផុតក្នុងការលើកពានអង់គ្លេសជាលើកដំបូងបានយ៉ាងងាយស្រួលក្រោយខកខានអស់ពេលច្រើនទសវត្សមកហើយនោះ៕

ប្រែសម្រួល៖Lee