S​terling ​នៅ​តែ​ប​ន្តតាំ​ង​ចិ​ត្ត​ថា​នឹ​ង​នៅ​ជា​មួ​យ​នឹង​ Pepe ដដែលបើគ្រូប​ង្វឹក​រូ​ប​នេះ​មិ​ន​ចា​ក​ចេ​ញ​ទៅ​ណា

0

ក្រោយព័ត៌មានគួរឲ្យភ្ញាក់ផ្អើលនៃការដាក់ទណ្ឌកម្មរបស់ UEFA ទៅលើក្លឹបមេឃខៀវ Man City មិនឲ្យមានវត្តមានក្នុងពានរង្វាន់ Champion League ដល់ទៅ២រដូវកាលជាប់គ្នាគិតចាប់តាំងតែពីរដូវកាលក្រោយទៅនោះពេលនេះសូម្បីតែ Premier League ក៏បានបើកការស៊ើបអង្កេតស៊ីជម្រៅផ្សេងមួយទៀតផងដែលនឹងអាចឲ្យ Man City នឹងធ្លាក់ទៅដល់លីកទី៤របស់អង់គ្លេសប្រសិនបើសិនជាអាចរកឃើញកំហុសមែននោះ។

នៅថ្ងៃនេះគឺស្របពេលដែលក្លឹបយក្សអេស្បាញ Real Madrid បានដាក់សំណើររហូតទៅដល់១៥០លានផោនដើម្បីសុំចចារទិញ Raheem Sterling ពីអង់គ្លេសនោះកីឡាកររូបនេះបានចេញមកបញ្ជាក់ថាខ្លួននឹងនៅបន្តការតាំងចិត្តជាមួយនឹងគ្រូបង្វឹកលោក Pep Guardiola ដដែលរហូតដល់ក្លឹបអាចយកឈ្នះលើក្តីមួយនេះ។
មុនជំនួបរវាង Man City និង Real Madrid ក្នុងក្របខណ្ឌ Champion League នាប៉ុន្មានថ្ងៃខាងមុខនេះសូម្បីតែភ្នាក់ងាររបស់កីឡាករលោក Aidy Ward ក៏បាននិយាយដែរថាពេលនេះ Sterling នឹងផ្តោតយកចិត្តទុកដាក់តែទៅលើក្លឹបប៉ុណ្ណោះនិងធ្វើយ៉ាងណាប្រជែងក្នុងការប្រកួតដែលមានឲ្យបានជោគជ័យនិងមិនបានគិតពិចារណាក្នុងការចាកចេញពីក្លឹបនោះឡើយ៕

ប្រែសម្រួល៖Lee