Home ព័ត៌មានកីឡា Pogba អាចនឹងមិនមានវត្តមានឲ្យ Man United ទៀតឡើយរហូតដល់ការចាកចេញ

Pogba អាចនឹងមិនមានវត្តមានឲ្យ Man United ទៀតឡើយរហូតដល់ការចាកចេញ

0

មកដល់ពេលនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កន្លងទៅលោកគ្រូបង្វកឹក្លឹបបិសាចក្រហម Man United លោក Ole Solskjaer ត្រូវបានគេមើលឃើញថាបាននិយាយកាន់តែតិចឡើងអំពីបញ្ហារបស់ Paul Pogba និងអនាគតរបស់គេជាមួយនឹងក្លឹប។

ការសម្រាកព្យាបាលពីរបួសតាំងតែពីឆ្នាំមុននិងបញ្ហារបស់ក្លឹបជាមួយនឹងភ្នាក់ងារកីឡាករអំពីការផ្ទេរកីឡាកររូបនេះចេញពីអង់គ្លេសនិងកីឡាករវ័យក្មេង​Haaland ផងនោះសុទ្ធតែជាបញ្ហាមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយរហូតមកដល់ពេលនេះ។

លើសពីនេះការមកដល់របស់ Bruno មានន័យថាតំណែងរបស់ Paul Pogba ជាមួយនឹងក្លឹបគឺមិនត្រូវបានទំនេរទៀតឡើយហើយក្នុងនោះព័ត៌មានចចាមអារ៉ាមនៅតែបានបញ្ជាក់ថាក្លឹបនឹងកាត់បន្ថយតម្លៃរបស់កីឡាករ Pogba ពី១៨០លានផោនមកត្រឹមតែ១៥០លានផោនប៉ុណ្ណោះធ្វើយ៉ាងណាឲ្យតែកីឡាករនេះអាចលក់ចេញបានក្នុងរដូវក្តៅខាងមុខដើម្បីប្រមូលយកលុយមួយចំនួនទិញកីឡាករចំណូលថ្មីជំនួសវិញ៕

ប្រែសម្រួល៖Lee

Previous articleនាយករដ្ឋមន្រ្តីអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»
Next articleS​terling ​នៅ​តែ​ប​ន្តតាំ​ង​ចិ​ត្ត​ថា​នឹ​ង​នៅ​ជា​មួ​យ​នឹង​ Pepe ដដែលបើគ្រូប​ង្វឹក​រូ​ប​នេះ​មិ​ន​ចា​ក​ចេ​ញ​ទៅ​ណា