ជារឿងខុសប្លែកពីការបញ្ជាក់ របស់លោក Pep Guardiola ព្រមទាំងក្លឹបនិងអ្នកគាំទ្រក្លឹបផងលើកនេះលោក Pep បាននិយាយត្រង់ៗលោកសង្ស័យក្លឹបនឹងអាចបណ្តេញលោកចេញដោយសារមូលហេតុមួយនេះ។
តាមការចេញផ្សាយរបស់ The Sunsports បានសរសេរថាលោក Pep បានសារភាពថាលទ្ធភាពនៃការបណ្តេញចេញពីក្លឹបគឺមានកម្រិតកាន់តែខ្ពស់ឡើងជាពិសេសនៅក្រោយលទ្ធផលក្នុងការប្រកួតជាមួយនឹង Real Madrid ក្នុងវគ្គ Champion Leagueវគ្គ ១៦ ក្រុមចុងក្រោយនាពេលខាងមុខនេះ។
គ្រូបង្វឹកអេស្បាញរូបនេះបានដឹកនាំ Man City លើកពានរង្វាន់កំពូលអង់គ្លេសកាលពីរដូវកាលមុនផងនិងពានរង្វាន់ក្នុងស្រុកដល់ទៅ៣ផងប៉ុន្តែបើប្រៀបធៀបទៅនឹងរដូវកាលនេះហាក់ដូចជាលទ្ធផលគឺអាចបាត់បង់ភាគច្រើនខណៈដែលពិន្ទុកាន់តែឆ្ងាយពីLiverpoolផងឯពានរង្វាន់ផ្សេងទៀតក៏កាន់តែមានសំពាធ៕
ប្រែសម្រួល៖Lee