រដូវក្តៅនេះ Man United ត្រៀមកញ្ចប់លុយ ១៦០លានផោន ទិញកីឡាករម្តង ២នាក់

0

យោងតាមការអះអាងរបស់កាសែតអង់គ្លេស The Sun ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ក្រុមរបស់លោក Ole Solskjare បានត្រៀមកញ្ចប់លុយប្រមាណជា ១៦០លានផោន ក្នុងការនាំយកកីឡាករឆ្នើម ចំនួន២នាក់ មករួមក្លឹបឲ្យបាននៅរដូវក្តៅខាងមុខនេះ។

ប៉ុន្តែទោះបីជាយ៉ាងណា វានឹងក្លាយទៅជាឧបសគ្គដ៏ធំមួយ ប្រសិនបើក្លឹបនេះ មិនអាចលើកពានអ្វីបានសោះ នៅចប់រដូវកាល ឬសូម្បីតែចំណាត់ថ្នាក់ Top4 នៅលីកកំពូលអង់គ្លេសនោះ។

Grealish កីឡាករឆ្នើមរបស់ក្លឹប Aston Villa និង Maddison របស់ក្លឹប Leicester City ជាកីឡាករដែលមានឈ្មោះ ជាគោលដៅរបស់ក្លឹបបិសាចក្រហម Man United នេះជាយូរមកហើយ។

តាមដែរដឹងលើសពីនេះផងដែរ កីឡាករទាំងពីររូប នឹងត្រូវដើរតួយ៉ាងសំខាន់ សម្រាប់ជំនួសតំណែងរបស់ Paul Pogba ដែលច្បាស់ហើយថា នឹងចាកចេញពីក្លឹប ក្នុងពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខនោះ ដោយបច្ចុប្បន្ន ក្លឹបថែមទាំងបានទំលាក់តម្លៃរបស់គេ មកត្រឹមតែ ១៥០លានផោនផងដែរ៕

ប្រែសម្រួល៖Lee