Home ព័ត៌មានកីឡា Man United បើកភ្លើងខៀវឲ្យ Pogba ហើយក្រោយទំលាក់តម្លៃដល់ទៅ៣០លានផោន

Man United បើកភ្លើងខៀវឲ្យ Pogba ហើយក្រោយទំលាក់តម្លៃដល់ទៅ៣០លានផោន

0

ទីបំផុតក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាអស់ទ្រាំជាមួយនឹងកីឡាករបារាំង Paul Pogba ហើយក្នុងការបន្តរក្សាទុករូបគេនៅ Old Trafford ដោយក្នុងនោះក្លឹបបានបើកសញ្ញាភ្លើងខៀវហើយដោយទំលាក់តម្លៃខ្លួនរបស់កីឡាកររូបនេះដល់ទៅ៣០លានផោនពីតម្លៃទាមទារលើកមុន។

ប្រភពដដែលបានបញ្ជាក់ថាក្លឹបនឹងសុខចិត្តលក់កីឡាកររូបនេះចេញក្នុងតម្លៃត្រឹមតែ១៥០លានផោនប៉ុណ្ណោះពីតម្លៃចាស់ដែលខ្លួនបានទាមទារប្រមាណជា១៨០លានផោន។ក្លឹបដែលនៅតែបន្តចង់បាន Pogba នោះមានដូចជា Real Madrid និង Juventus ដដែល។

នេះមានន័យថាទាំងកីឡាករនិងទីភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola នឹងអាចចាកចេញពីក្លឹបហើយនៅចុងបញ្ចប់រដូវកាលនេះប្រសិនបើមានការត្រូវរ៉ូវគ្នាទៅលើតម្លៃមួយនេះ៕

ប្រែសម្រួល៖Lee

Previous articleនាយករដ្ឋមន្រ្តីកម្ពុជា៖ សុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា
Next articleថ្ងៃ៦ កុម្ភៈ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​២៩ករណី ឃាត់ខ្លួន​ជនសង្ស័យ ៤៤នាក់