ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៦ ខែកុម្ភៈនេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៤៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៦នាក់ និងប្រើប្រាស់ ១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន(ice) = ៤០៧៤,០៧ក្រាម និង៨កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
+នគរបាល: ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤០០,០៥ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៩៩ក្រាម។
៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ៩នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៤,២៨ក្រាម។
៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៦ក្រាម។
៦ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២០ក្រាម។
៧ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៣,៩០ក្រាម។
៨ / រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥៩ក្រាម។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ ចាប់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
១០ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៦កញ្ចប់តូច ៕