ការប្រកួតពានរង្វាន់FA Cup យប់មិញហាក់ដូចជាមានភាពតានតឹងខ្លាំងណាស់សម្រាប់ Spurs ដែលមិនដែលមានប្រវត្តិលើកពាននេះនៅឡើយនោះប៉ុន្តែរហូតមកដលបាល់១១ម៉ែត្រចុងក្រោយពីសំណាក់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son ទើបធ្វើឲ្យខ្លួនអាចបន្តការងាររបស់ខ្លួនទៀតក្នុងការប្រកួតបន្ទាប់។
ក្រុមរបស់លោក Jose Mourinho បានបញ្ចប់ការប្រកួតទៅក្នុងលទ្ធផល៣ទល់នឹង២ទល់នឹងក្រុម Southampton បានក្លាយជាសញ្ញាថ្មីមួយរបស់ Spurs ស្ថិតក្រោមការដឹកនាំរបស់បុរសប៉ទុយហ្គាល់ដែលជាអ្នកមានជំនាញនិងបទពិសោធនាំពានរង្វាន់ជូនក្លឹបទាំងឡាយដែលគាត់បានទៅដឹកនាំនោះ។
លទ្ធផលពានរង្វាន់ FA Cup បានរកឃើញអ្នកឈ្នះក្នុងសប្តាហ៍នេះដោយក្នុងនោះអ្នកឈ្នះមានដូចជា Derby County, Brimingham, Liverpool,Reading,Newcaslte និងចុងក្រោយគេនេះគឺ Spurs៕
ប្រែសម្រួល៖Lee