ចម្លែ​ក​ពេ​ក​ហើ​យ​!​ ​ប្រ​ទះ​ឃើ​ញ​រ​ថយ​ន្ដ​២​គ្រឿ​ង​ច​ត​ចោ​ល​​​​​នៅ​ក្នុ​ង​បុ​រី​ ​​​ហុ​ក ​​​ឆេ​ង​​​​​រ​កម្ចា​ស់​មិនឃើ​ញ

0

ភ្នំពេញ៖ នៅថ្ងៃពុធ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០កម្លាំងនគរបាលប៉ុស្តិ៍ដង្កោដឹកនាំដោយលោកវរសេនីយ៍ត្រី តុន មូនី នាយប៉ុស្តិ៍ដង្កោបានល្បាតមកដល់ក្នុងបុរីហុកឆេង ស្ថិតនៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋបានមករាយការណ៍ប្រាប់សមត្ថកិច្ចថាមានរថយន្ត០២គ្រឿងបានចតទុកចោលនៅក្នុងបុរីយូរហើយមិនឃើញមានម្ចាស់មកយកវិញទេ។

ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថារថយន្តទាំង២គ្រឿងនោះរួមមាន ៖
១-រថយន្តម៉ាក NISSAN សេរី 2005 ពណ៌ ប្រផេះ ស្លាកលេខភ្នំពេញ 2AD-7602 បានចតទុកចោលរយៈពេលជិត០១ខែជាងហេីយ។
២-រថយន្តម៉ាក CAMRYសេរី2003 ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2R-5952 បានចតទុកចោលរយៈពេល ៧ថ្ងៃហើយនៅក្នុងបុរីហុក ឆេង នេះ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចយើងបានចុះសាកសួរអ្នកជិតខាងនៅក្នុងបុរីនេះ ហើយពុំមានអ្នកណាបានដឹង និងស្គាល់ម្ចាស់រថយន្ដឡើយ ទើបកម្លាំងយើង បានសហការជាមួយលោកមេភូមិម័ល និងមេការបុរីហុកឆេងព្រមទាំងធ្វើកំណត់ហេតុចាប់យករថយន្តទាំង០២គ្រឿងខាងលេីយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរងចាំម្ចាស់រថយន្ដដែលមានឯកសារគ្រប់គ្រាន់មកទទួលយកវិញ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា បានដឹងឬបានស្គាល់ម្ចាស់រថយន្ដនេះ ឬម្ចាស់ដើមបានដឹង សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៧២៧ ៣៥៨ ដើម្បីមកទទួលយករថយន្ដខាងលើវិញ៕