Home ព័ត៌មានកីឡា Ole ប្រាប់ហេតុផលពីរដែលចុះហត្ថលេខាយក Bruno

Ole ប្រាប់ហេតុផលពីរដែលចុះហត្ថលេខាយក Bruno

0

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានពន្យល់ពីហេតុផលរបស់គាត់ក្នុងការបន្តការផ្ទេរ Bruno Fernandes ពី Sporting Lisbon ។នេះបើយោង caughtoffside បានចុះផ្សាយ។

និយាយទៅកាន់គេហទំព័រក្លិប​នៅថ្ងៃនេះ គ្រូបង្វឹកបិសាចក្រហមបានបញ្ជាក់ថា បានលួចសរសើរទៅកាន់ Bruno Fernandes ក្រោយពីតាមដានគាត់មួយរយៈធំ។​
ក្រុមអ្នកគាំទ្រ​ច្បាស់ជាសប្បាយរីករាយ ក្នុងការផ្ទេរកីឡាករសញ្ជាតិព័រទុហ្កាលនេះទៅកាន់ក្លិប ខណៈដែលក្លិបត្រូវការជាចាំបាច់ នូវតំបន់ដែលខ្វះខាត នឹងកំពុងជួបនូវផលលំបាក។
ក្នុងនោះដែរលោក Ole Gunnar Solskjaer បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះ ត្រង់ការស្វែងរកគ្រាប់បាល់ និង បញញជូនបាល់ដើម្បីផ្តាច់ទី និង​សរសើរពីបុគ្គលិក លក្ខណៈកីឡាករខ្សែបម្រើតម្លៃជាង ៥០លានផោននេះផងដែរ​។​

លោកថា បានតាមដានទៅលើ Bruno រយៈពេលជាច្រើនខែ មកហើយ អ្នករាល់គ្នាបានសរសើរចំពោះឥរិយាបថ កីឡាករខាងលើ។លោកបានបន្តថា អ្វីដែលសំខាន់បំផុត គាត់ជា​មនុស្ស អស្ចារ្យម្នាក់ មានលក្ខណៈសម្បត្តិល្អ និង គុណភាពដឹកនាំលេង ដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញរួចហើយ។​ ការផ្តាច់ទី និង បោះបាល់ផ្តាច់ទី នឹងជួយឲ្យក្រុមរបស់យើង កាន់តែ អស្ចារ្យ ។ លោកបានថ្លែងបន្តថា ការឈប់សម្រាកនូវរដូវកាល នឹងកាន់តែធ្វើឲ្យ Bruno អាច​ស៊ាំការលេង​ជាមួយក្រុម នឹងស្គាល់មិត្តរួមក្រុមឆាប់៕

Previous articleអ្នកជំ​ងឺ​រ​លា​ក​សួ​ត​ប​ង្ក​ដោយ​វី​រុ​ស​កូ​រ៉ូ​ណាអ​រ​គុ​ណ​នា​យ​ក​រ​ដ្ឋម​ន្រ្តី​និ​ង​ក្រុ​ម​គ្រូ​ពេទ្យ​យ​ក​ចិ​​ត្តទុ​ក​ដា​ក់​ព្យា​បា​ល​គា​ត់​​
Next articleក្រសួងទេសចរណ៍ណែនាំអាជីវករ និងប្រតិបត្តិករឲ្យសម្រួលដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យទន្លេនៅបាត់ដំបង