Jose ដាក់សំណើរទៅក្លិបចង់បានខ្សែប្រយុទ្ធ PSV មកជំនួស Harry Kane

0

ក្លិបមាន់ខ្នាយមាស Spurs កំពុង​ឈាន់ដល់ការចុះហត្ថលេខាយកកីឡាករ ស្លាបប្រយុទ្ធ Steven Bergwijn របស់ PSV ។ នេះបើយោងតាមគេហទំព័រ Metro បានចុះផ្សាយ ។
លោក Jose បានដាក់សំណើរទៅកាន់ក្លិបចង់ឲ្យនាំយកខ្សែប្រយុទ្ធថ្មីមួយទៀត ដើម្បីជំនួសតំណែង Harry Kane ដែលកំពុងមានបញ្ហារបួស ។

ប៉ុន្តែបើយោងទៅតាម FOX Sports, De Telegraaf និង ESPN បានបង្ហាញថា Spurs កំពុង​ពង្រឹងនូវចន្លោះប្រហោងរបស់ពួកគេ ដោយកៀកនឹងចុះហត្ថលេខាយក Bergwijn ។​
របាយការណ៍ខាងលើបានបន្តថា ខ្សែបម្រើស្លាបរបស់ហុល្លង់រូបនេះ នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គាត់ ។

លោក Ernest Faber គ្រូបណ្តោះអាសន្នរបស់ក្លិប PSV បានលើកឡើងថា កីឡាករ Steven Bergwijn បានខលមកកាន់ខ្ញុំ ដោយប្រាប់ថាគាត់មិនចង់លេងទេ ពីព្រោះតែគាត់ផ្តោត ទៅលើការផ្ទេរ ដែលអាចទៅរួច​។ វាជាជម្រើសរបស់គាត់ យើងត្រូវតែ​គោរព ។យើងត្រូវការតែអ្នកលេងដែលផ្តោតអារម្មណ៍ ១០០% លើ PSV ។
កីឡាករអាយុ ២២ឆ្នាំរូបនេះ បានក្លាយជាផ្នែកមួយដ៏សំខាន់របស់ PSV តាំងពីឆ្នាំ ២០១៦ ដោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់ បញ្ចូនបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទីចំនួន ៤១ដង ក្នុងចំណោម​ ១៤៩ប្រកួត​៕