Eriksen ទៅដល់ទឹកដី Inter Milan ក្នុងទំហំទឹកប្រាក់ខ្ពស់ត្រដែត

0

តាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានជាច្រើនរួមទាំងរូបភាពច្រើនសន្លឹកផងអាចបញ្ជាក់ថាទីបំផុតកីឡាករខ្សែបម្រើប្រយុទ្ធ Christian Eriksen បានហោះទៅដល់ទីក្រុង Milan ហើយដើម្បីបញ្ចប់កុងត្រាជាមួយនឹងក្លឹបថ្មីរបស់ខ្លួនគឺ Inter Mialn ក្នុងតម្លៃផ្ទេរប្រមាណជា១៧លានផោន។

Eriksen មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានថតរូបស៊ែលហ្វ៊ីទៀតផងជាមួយនឹងអ្នកគាំទ្ររបស់ក្លឹបInter Milan។ប្រភពអះអាងជាច្រើនបានបញ្ជាក់ថាកុងត្រាថ្មីជាមួយនឹងក្លឹបនៅអ៊ីតាលីនេះនឹងធ្វើឲ្យគេអាចរកចំណូលបានទៅដល់៣២ម៉ឺនផោនក្នុងមួយសប្តាហ៍។

Eriksen ត្រូវបានគេមើលឃើញថានឹងក្លាយទៅជាកីឡាករពីលីកកំពូលអង់គ្លេសក្រោយគេដែលបានផ្ទេរទៅលេងជាមួយនឹងក្លឹបអ៊ីតាលីដែលមុននេះបន្តិចមានដូចជា Ashley Young ដែលបានចូលរួមជាមួយនឹងក្លឹបនេះផងដែរនោះ។

គួរឲ្យដឹងដែរថាចាប់តាំងតែពីផ្ទេរមកពីក្លឹប Ajax កាលពីឆ្នាំ២០១៣កីឡាករ Eriksen រកគ្រាប់បាល់បានទៅដល់៦៩គ្រាប់ជួយមិត្តរួមក្លឹបរកបាន៨៩គ្រាប់ក្នុងការបង្ហាញខ្លួនសរុបទៅដល់៣០៥ដង៕

ប្រែសម្រួល៖Lee