ក្លិបយក្ស​អាតេម៉ាឌ្រីដ ចាញ់ក្លិបកៀកបាតតារាងតដៃមិនរួច​(មានវីដេអូខ្លី)

0

ក្លិប​អាតេម៉ាឌ្រីដ រងភាពអាម៉ាស​ជាថ្មីម្តងទៀតហើយ ក្រោយចាញ់​ក្រោមថ្វីជើងរបស់ក្លិប Eibar ដោយតដៃមិនរួច ក្នុងការប្រកួតនារាត្រីយប់មិញ ក្នុងលីកកំពូល​អេស្ប៉ាញ ដោយចាញ់ក្នុងលទ្ធផល 2-0 ក្នុងនាមជាភ្ញៀវ ។​
Eibar ដែលស្ថិតនៅលេខរៀងទី​១៦​ បានធ្វើឲ្យក្រុម​អាតេម៉ាឌ្រីដ រងទឹកភ្នែក ដោយរកគ្រាប់បាល់ទី​១ នៅនាទី ១០ ដោយកីឡាករ Esteban Burgos និង នាទី ៩០ ដោយកីឡាករ Edu Exposito ។​
AT បច្ចុប្បន្នស្ថិតនៅលេខរៀងទី ៣ មាន ៣៥ពិន្ទុក្នុងដៃ ស្មើលេខរៀងទី​៤ Sevilla ៕​
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖